សំបុត្រយន្តហោះពី កូរ៉ ទៅ ខ្មែរ ឡើងថ្លៃដល់ទៅ 900000មឺុនវ៉ុននៅឧកាសបុណ្យភ្ជុំបិណ្ឌ..........?

   នៅសល់ពេលតែមួយខែទៀតប៉ុណ្ណោះបុណ្យភ្ជុំបិណ្ឌនឹឹងខិតចូលមកដល់ ហើយបើក្រលេកមកមើលអ្នកដែលធ្វើការឆ្ងាយផ្ទះវិញកំពុងតែខិតខំសន្សំលុយដើម្បីបានមកលេងស្រុកកំណើតជួបឪពុកម្តាយ និង ទៅបោះបាយបិណ្ឌជុំគ្នាផងដែរ។

 ដោយលែកបងប្អូនខ្មែរដែលធ្វើការនៅប្រទេសកូរ៉េមួយចំនួនក៏កំពុងតែខិតខំសន្សំលុយដើម្បីមកលេងស្រុកក្នុងឧកាសបុណ្យភ្ជុំបិណ្ឌផងដែរ ព្រោះថាពួកគាត់បានឈប់សំរាករយះពេល៩ថ្ងៃក្នុងឧកាសបុណ្យភ្ជុំកូរ៉េ(주석) ដែលឈប់សំរាកចាប់ពីថ្ងៃទី០១ ខែ តុលា ដល់ថ្ងៃទី០៩ ខែ តុលា។

 តែទន្ទឹមនឹងគ្នានេះក៏មានបងប្អូនខ្មែរនៅកូរ៉េមួយចំនួនបានមានការមិនពេញចិត្ត ក៏ដូចធុញទ្រាន់នឹងក្រុមហ៊ុន រឺ ភ្នាកងារលក់សំបុត្រយន្តហោះមួយចំនួនតូចដែលតែងតែតម្លើងថ្លៃសំបុត្រយន្តហោះនៅពេល​ដែលមានបុណ្យធំៗម្ដងៗ  ហើយប្រភពដដែលបន្តថា សំបុត្រនៅពេលធម្មតាតែ៤០០០០០មឺុនវ៉ុន ហើយឡើងដល់៧៥០០០០ទៅ ៩០០០០០មឺុនវ៉ុនឯនោះនៅពេលបុណ្យធំៗ ហើយពួកគេបានកត់ចំណាំនៅឈ្មោះក្រុមហ៊ុន ឬ ភ្នាក់ងារទាំងនោះហើយមិនទិញពីក្រុមហ៊ុន ឬ ភ្នាក់ងារទាំងនោះទៀតនៅពេលក្រោយ។

   តែយ៉ាងណាក៏ដោយប្រភពដដែលនេះបានបន្តទៀតថា មានក្រុមហ៊ុនមួយចំនួនធំនៅតែបន្តលក់តម្លៃធម្មតាដូចដើម ហើយពួកគាត់បានសាទរយ៉ាងខ្លាំងចំពោះក្រុមហ៊នទាំងនោះ៕
សំបុត្រយន្តហោះពី កូរ៉ ទៅ ខ្មែរ ឡើងថ្លៃដល់ទៅ 900000មឺុនវ៉ុននៅឧកាសបុណ្យភ្ជុំបិណ្ឌ..........? សំបុត្រយន្តហោះពី កូរ៉ ទៅ ខ្មែរ ឡើងថ្លៃដល់ទៅ 900000មឺុនវ៉ុននៅឧកាសបុណ្យភ្ជុំបិណ្ឌ..........? Reviewed by admin13 on August 31, 2017 Rating: 5

No comments:

Gallery

Powered by Blogger.