ញាក់សាច់!!!! គ្រាន់តែមើលហ្វេសប៊ុក(Facebook)អាចដីងច្រើនដល់ម្លឹងផង?
យើងដឹងហើយថា មនុស្សយើងម្នាក់ៗកើតមកតែងតែមាននិស្ស័យខុសៗគ្នា។ដូចនេះចំណង់ចំណូលចិត្ត ការគិត និង ទំលាប់ផ្សេងៗតែងតែខុសគ្នាជានិច្ច។
ថ្ងៃនេះ The Camplus សូមបង្ហាញអំពីរបៀបមើលអត្តចរិករបស់មនុស្សតាមរយះការលេងបណ្តាញសង្គមហ្វេសប៊ុក(facebook) ដោយមើលតាមរយះការ ចុចចូលចិត្ត(Like) ចុចដាក់មូលវិចារណ៍(Comment) ចុចចែករំលែក(Share) បង្ហោះរូប(Post) កាបង្ហាញអារម្មណ៍(Status) និងអ្នកដែលលេងដូចអត់លេង ដូចខាងក្រោម:
អ្នកដែលចូលចិត្តចុចចូលចិត្តរូបគេ(Like)
អ្នកដែលចូលចិត្តចុចចូលចិត្ត(Like)រូបអ្នកដទៃភាគច្រើ់់នជាមនុស្សចូលចិត្តផ្តល់កំលាំងចិត្តអោយអ្នកដទៃ ហើយចូលចិត្តការរាប់អាន មានចិត្តទូលាយ មិនចេះវាយរឹក។
អ្នកចូលចិត្តចុចដាក់វិចារណ៍(Comment)
អ្នកដែលចូលចិត្តចុចដាក់មូលវិចារណ៍(Comment)ភាគច្រើនជាមនុស្សចូលចិត្តណែនាំអ្នកដទៃ មានភាពជាអ្នកដឹកនាំ តែចូលចិត្តអោយអ្នកដទៃធ្វើតាមចិត្តខ្លួន មានភាពអត្មានិយមបុន្តិច។
អ្នកចូលចិត្តចុចចែករំលែក(Share)
អ្នកដែលចូលចិត្តចុចចែករំលែក(Share)ភាគច្រើនជាមនុស្សដែលចង់អោយអ្នកផ្សេងដឹងរឿងដែលខ្លួនបានដឹង មិនស៊ូវជាមានអាថ៍កំបាំងច្រើនទេ ហើយប្រសិនបើអ្នកមានមិត្តដែលចូលចិត្តចុចចែករំលែកអ្នកមិនគួរប្រាប់រឿងសំងាត់ទៅកាន់គេច្រើនពេកទេ។
អ្នកចូលចិត្តចុចបង្ហោះរូប(Post)
អ្នកដែលចូលចិត្តចុចបង្ហោះរូបភាគច្រើនជាមនុស្សដែលចិត្តអោយគេសរសើរ ចង់បង្ហាញភាពសីវីល័យ រូបសម្ភស្ស នឹង ពេញចិត្តនូវអ្វីដែលគេមាន គិតថាខ្លួនល្អឥតខ្ចោះ។
អ្នកដែលចូលចិត្តចុចបង្ហាញអារម្មណ៍(Status)
អ្នកដែលចូលចិត្តចុចបង្ហាញអារម្មណ៍ គឺជាមនុស្សបិនរអ៊ូ ខ្វះការអត់ធ្មត់ ហើយបើអ្នកមិនមានអ្នកពិសេសជាមនុស្សបែបនេះទេគួរកំចង់មានអី។
អ្នកដែលលេងដូចអត់លេង
អ្នកពិតជាធ្លាប់ឃើញហើយថាហ្វេសប៊ុកមួយចំនួនស្ទើរតែមិនមានសកម្មភាពទាល់តែសោះ តាមពិតអ្នកដែលលេងហ្វេសប៊ុកប្រភេទនេះគឺគឺជាមនុស្សដែលមានអាថ៍កំបាំង ហើយចូលគិតច្រើនជាងនិយាយ ហើយចូលចិត្តលួចរៀនអ្វីពីនាក់ដទៃដោយមិនគេដឹងខ្លួន ហើយជាមនុស្សអាចធ្វើការងារធំបាន៕
ញាក់សាច់!!!! គ្រាន់តែមើលហ្វេសប៊ុក(Facebook)អាចដីងច្រើនដល់ម្លឹងផង?
Reviewed by admin13
on
August 24, 2017
Rating:
Reviewed by admin13
on
August 24, 2017
Rating:







No comments: