ក្រុមគ្រូពេទ្យរបស់កូរ៉េបង្ហាញការព្រួយបារម្មណ៍យ៉ាងខ្លាំងពីការគេងមិនបានគ្រប់គ្រាន់របស់ពលករបរទេស..........

  យើងដឹងហើយថាការគេងមិនបានគ្រប់គ្រាន់ពិតជាបង្កអោយសុខភាពអន់ថយយ៉ាងខ្លាំង ហើយការគេងមិនបានគ្រប់គ្រាន់អាចបង្កអោយមានបញ្ហាជាច្រើនទៀតផង។

  ថ្មីៗនេះក្រុមគ្រូពេទ្យរបស់ប្រទេសកូរ៉េខាងត្បូងបានបង្ហាញការព្រួយបារម្មណ៍យ៉ាងខ្លាំងបន្ទាប់មានពលករបរទេសជាច្រើនបានមកព្យាបាលនៅមន្ទីរពេទ្យ ហើយការពិនិត្យទៅគឺមានស្ទើរតែជាងពាក់កណ្តាលនៃពលករដែលបានមកទទួលការព្យាបាល គឺមានសុខភាពទន់ខ្សោយដែលបណ្តាលមកពីការគេងមិនបានគ្រប់គ្រាន់ ហើយពួកគេមានមានជំងឺស្ត្រេស(Strees)ថែមទៀតផង។

 ហើយតាមសាកសួរទៅកាន់ពលករបរទេសបានបញ្ជាក់ថា ពួកគេងបានប្រហែលជា៥ ទៅ ៦ម៉ោងបុណ្ណោះក្នុងមួយយប់ ខណះដែលគ្រូពេទ្យបានមានប្រសាសន៍ថា ដើម្បីគេងអោយបានគ្រប់គ្រាន់យើងចាំបាច់គួរតែគេងអោយបានលើសពី៧ម៉ោងក្នុងមួយយប់។ ជាពិសេសក្រុមគ្រូពេទ្យបានសង្កត់ធ្ងន់ថា ការលេងទូរសព្ទ័ដល់ពេលយប់ជ្រៅវាពិតជា ប៉ះពាល់យ៉ាងខ្លាំងដល់ភ្នែក ហើយបណ្តាលអោយយើងគេងមិនបានស្គប់ទៀតផង៕

 
ក្រុមគ្រូពេទ្យរបស់កូរ៉េបង្ហាញការព្រួយបារម្មណ៍យ៉ាងខ្លាំងពីការគេងមិនបានគ្រប់គ្រាន់របស់ពលករបរទេស.......... ក្រុមគ្រូពេទ្យរបស់កូរ៉េបង្ហាញការព្រួយបារម្មណ៍យ៉ាងខ្លាំងពីការគេងមិនបានគ្រប់គ្រាន់របស់ពលករបរទេស.......... Reviewed by admin13 on September 03, 2017 Rating: 5

No comments:

Gallery

Powered by Blogger.