ហេតុផល២យ៉ាងធ្វើអោយពលករខ្មែរជាច្រើនត្រូវខុសច្បាប់.................

 យើងដឹងហើយថា នៅប្រទេសកូរ៉េខាងត្បូងមានបងប្អូនពលករខ្មែរជាច្រើនបានកំពុងធ្វើការដោយខុសច្បាប់ តែយើងមិនដឹងថាព្រោះកត្តាអ្វីដែលបណ្តាលអោយពួកគាត់ខុសច្បាប់នោះទេ ?

   ថ្ងៃនេះក្រុមការងាររបស់The Camplusប្រចាំប្រទេសកូរ៉េបានជួបពលករខុសច្បាប់នៅប្រទេសកូរ៉េហើយបានសាកសួរហេតុដែលបណ្តាលអោយពួកគាត់ខុសច្បាប់ហើយយើងសង្កេតឃើញថាមានហេតុផលធំៗ ២ ដែលរួមមាន:
១កត្តាបណ្តាលមកពីថៅកែ និង កន្លែងការងារ
  មានថៅកែកូរ៉េចិត្តខ្មៅមួយចំនួនបានប្រើពួកគាត់អោយធ្វើការងារ  ដែលមានគ្រោះថ្នាក់ហួសហេតុពេក ការបង្ខំអោយធ្វើការហួសកំលាំងកំលាំង និងការស្តីបន្ទោសខ្លាំងៗដោយគ្មានហេតុផល ឬ មិនមានកន្លែងស្នាក់សម្យរម្យជាដើម។  ហើយជាងនេះទៅទៀតនៅពេលសុំប្តូរការងារ គឺថៅកែចិត្តខ្មៅទាំងនោះមិនព្រមចុះហត្ថលេខាអោយទៀតផង។ជាងនេះទៅទៀត ដោយសារពលករទាំងអស់មិនស៊ូវយល់អំពីច្បាប់ការងាររបស់ប្រទេសកូរ៉េក៏បានរត់ចេញទៅធ្វើការខាងក្រៅទាំងមិនមានការយល់ព្រមពីថៅកែជាហេតុបណ្តាលអោយក្លាយទៅជាពលករខុសច្បាប់។

២កត្តាខ្លួនឯង
  ហើយមានពលករចំនួនបានក្លាយទៅជាពលករខុសច្បាប់បណ្តាលមកកត្តាខ្លួនឯងដូចជា ការទៅធ្វើការតាមមិត្តភក័្កដោយមិនបានបានឆ្លងកាត់ប្រព័ន្ធអនុញាតកាងារ កាងារដូរការងារលើសចំនួនកំណត់ រត់ចេញពីកន្លែងការងារកសិកម្ម​ ព្រោះចង់ធ្វើការងារឧស្សាហកម្្ម  ដាច់អាណត្តិ៤ឆ្នាំ១០ ខែតែមិនព្រមធ្វើមាតុនិវត្តជាដើម.........៕


ហេតុផល២យ៉ាងធ្វើអោយពលករខ្មែរជាច្រើនត្រូវខុសច្បាប់.................  ហេតុផល២យ៉ាងធ្វើអោយពលករខ្មែរជាច្រើនត្រូវខុសច្បាប់................. Reviewed by admin13 on September 04, 2017 Rating: 5

No comments:

Gallery

Powered by Blogger.