បញ្ហាធំៗ៤ ដែលបងប្អូនពលករខ្មែរនៅកូរ៉េជួបស្ទើរគ្រប់គ្នា................

  នៅពេលដែលយើងនិយាយអំពីបងប្អូនខ្មែរមកធ្វើការនៅប្រទេសកូរ៉េ យើងតែងតែគិតអំពីប្រាក់ខែដែលពួកគាត់ទទួលបានយ៉ាងច្រើន តែពួកយើងហ៊ាក់បីដូចមិនបានគិតអំពីការលំបាកដែលពួកគាត់ឆ្លងកាត់នោះទេ ហើយអីលូវនេះយើងមកដឹងពីបញ្ហាទាំង៤ដែលបងប្អូនខ្មែរមកធ្វើការនៅកូរ៉េទាំងអស់សុទ្ធតែបានជួប:

1បញ្ហាកាងារ

  នៅពេលដែលយើងមកធ្វើការងារនៅប្រទេសកូរ៉េ ទើបដឹងថារោងចក្រនៅកូរ៉េមានភាពខុសគ្នានិងរោងចក្រនៅប្រទេសកម្ពុជាយ៉ាងខ្លាំងដោយមានបុគ្គលិកពី៤ ទៅ១០ នាក់បុណ្ណោះ ហើយភាគច្រើនធ្វើការជាមួយថៅកែផ្ទាល់ទៀតផង ដែលជាហេតុធ្វើអោយបងប្អូនខ្មែរយើងត្រូវតែធ្វើការយ៉ាងល្អអស់ពីកំលាំងកាយជានិច្ច។

2 បញ្ហាអកាសធាតុ

  យើងរស់ប្រទេសកម្ពុជាជាប្រទេសស្ថិនៅតំបន់ដែលមានអាកាសធាតុក្តៅហើយសើម ដែលបានបែងចែកជារដូវពីធំៗយ៉ាងច្បាស់លាស់គឺរដូវប្រាំង​ នឹងរដូវរស្សា​ ដែលផ្ទុយស្រលះពីប្រទេសកូរ៉េខាងត្បូងដែលមានអាកាសធាតុក្តៅហើយស្ងួត ហើយបែកចែកជា៤រដូវ ហើយនៅរដូវរងាពលករខ្មែរយើងជាច្រើនមានបញ្ហាសុខភាពផងដែរ។

3 បញ្ហាម្ហូបអាហារ

  យើងដឹងហើយថាប្រទេសកូរ៉េខាងត្បូងគ្មាន លក់ម្ហូបអាហារខ្មែរនោះទេ​ ហើយគ្រឿងទេសទៀតសោតក៏ពិបាកទិញណាស់ដែរ ដូច្នេះបងប្អូនខ្មែរយើងតែងតែបរិភោគម្ហូបកូរ៉េេជានិច្ច។

4 បញ្ហាភាសា

   ពលករខ្មែរជាទូទៅតែងតែបានប្រលងតេស្តសមត្ថភាពភាសាកូរ៉េជាប់ មុននឹងបានទៅធ្វើការប្រទេសកូរ៉េ តែមិនមែនមានន័យថា​គាត់អាចស្តាប់ ឬ និយាយភាសាកូរ៉េបាននោះទេ គ្រាន់អាចយល់បានតិចតូចបុណ្ណោះ៕



បញ្ហាធំៗ៤ ដែលបងប្អូនពលករខ្មែរនៅកូរ៉េជួបស្ទើរគ្រប់គ្នា................ បញ្ហាធំៗ៤ ដែលបងប្អូនពលករខ្មែរនៅកូរ៉េជួបស្ទើរគ្រប់គ្នា................ Reviewed by admin13 on September 09, 2017 Rating: 5

No comments:

Gallery

Powered by Blogger.